ក្រសួងវប្បធម៌របស់ប្រទេសប៊ុលហ្គារីបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា នៅក្នុងសារមួយនៃយុទ្ធនាការដែលតំណាងគណៈកម្មការអឺរ៉ុបនៅទីក្រុងសូហ្វ៊ីយ៉ាកំពុងចាប់ផ្តើមកាលពីថ្ងៃចន្ទក្នុងភាពជាដៃគូជាមួយ FactCheck របស់ប៊ុលហ្ការី បាននិយាយថា «សូមកុំល្ងង់! ពត៌មានមិនពិតមិនមែនជាទស្សនៈណាមួយទេ!»។ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ វីដេអូមួយចំនួននឹងត្រូវបានដាក់ចេញសម្រាប់ប្រធានបទផ្សេងៗ ដើម្បីបង្ហាញពីរបៀបដែលព័ត៌មានមិនពិតដំណើរការ។
ព័ត៌មានមិនពិតទីមួយ គឺស្តីពី «អំពើប្រល័យពូជសាសន៍» នៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុមអ្នករៀបចំយុទ្ធនាការនេះបាននិយាយថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ និងសង្រ្គាមអ៊ុយក្រែន - ប្រជាជនបានរស់នៅក្នុងគ្រាដ៏លំបាកដែលជាការសាកល្បងសមត្ថភាពនៃសង្គមប្រជាធិបតេយ្យនៅក្នុងសហភាពអឺរ៉ុប ដើម្បីដោះស្រាយជាមួយនឹងព័ត៌មានក្លែងក្លាយដែលជន់លិចជារៀងរាល់ថ្ងៃ។ អ្នករៀបចំនិយាយ។ ពួកគេបាននិយាយថា «ជំងឺរាតត្បាត និងសង្រ្គាម បានសាកល្បងសមត្ថភាពរបស់មនុស្សក្នុងការដោះស្រាយការភ័យខ្លាចរបស់ពួកគេ ប៉ុន្តែក៏មានបរិមាណដ៏ធំនៃព័ត៌មានបំភ័ន្តដែលប្រើការថប់បារម្ភរបស់ពួកគេដើម្បីសាបព្រួសការបែកបាក់នៅក្នុងសង្គម។ កិច្ចខិតខំស្វែងរកចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ គឺជាគន្លឹះសំខាន់ក្នុងការសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យប្រកបដោយចីរភាពបន្ថែមទៀតនៅក្នុងសហភាពអឺរ៉ុប»។
យុទ្ធនាការនេះកំពុងត្រូវបានអនុវត្តនៅក្នុងបរិបទនៃសម្ព័ន្ធប៊ុលហ្គារីប្រឆាំងនឹងព័ត៌មានមិនពិត (#BGvsDisinfo) ដែលប្រមូលផ្តុំដោយអ្នកតំណាងស្ថាប័នអឺរ៉ុប និងអន្តរជាតិ ទីភ្នាក់ងាររដ្ឋាភិបាលប៊ុលហ្គារី ប្រព័ន្ធផ្សព្វផ្សាយ អ្នកត្រួតពិនិត្យរឿងពិត និងអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹងព័ត៌មានមិនពិតនៅក្នុងប្រទេសប៊ុលហ្គារី៕(ប្រភព BTA បកប្រែដោយលោក យា ចិន្តាខន្តី)