ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ចូលខ្លួនសារភាពថា កាលពីកាលពីវេលាម៉ោង ២២ និង ០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ គាត់បានដាក់ខ្សែភ្លើងឆក់ ដើម្បីការពារសត្វកណ្ដុរមិនឲ្យស៊ីផ្លែឈើ របស់ខ្លួន តែបែរជាឆក់ក្មេងប្រុសម្នាក់ស្លាប់ នៅមុខផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចដឹកសព យកទៅចោលក្នុងព្រៃរបោះ នៅភូមិផ្សារត្រាត ឃុំលង្វែកស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយមកបានចូលខ្លួនសារភាព នៅប៉ុស្តិ៍រដ្ឋបាលក្បែរនោះ រួចបាននាំសមត្ថកិច្ចទៅរកសាកសពក្មេងនោះ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤នេះ៕