ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងអប់រំ និងក្រុមហ៊ុនសែលកាត ចុះកិច្ចសហប្រតិបត្តិការ ដៃគូជាយុទ្ធសាស្ត្ររួម​គ្នាដើម្បីលើកកម្ពស់ស្តង់ដារអប់រំនៅកម្ពុជា


ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២

ក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុង​គោលដៅលើកកម្ពស់ស្តង់ដារការអប់រំ និងផ្តល់ភាពងាយស្រួលដល់ការសិក្សា ជាពិសេសកុមារ និងយុវជនកម្ពុជា។ ការចុះកិច្ចព្រមព្រៀងនេះ​ត្រូវបានផ្តល់កិត្តិយសចុះ​ហត្ថលេខាដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងអប់រំ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្វាគមន៍​ចំពោះ​ភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនសែលកាត ដែលជាសក្ខីភាពនៃការកើនឡើងនៃការ​វិនិ​យោគ​ពីដៃគូវិស័យ​ឯកជនក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ឯកឧត្តម​រដ្ឋ​មន្ត្រី​បានគូសបញ្ជាក់ថា ការពង្រឹងជំនាញឌីជីថលគ្រូបង្រៀន បុគ្គលិកអប់រំ និងយុវជនកម្ពុជា គឺជាអាទិភាពសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញក្នុងសតវត្សរ៍ទី២១ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើក​ឡើង​ថា ភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយ​ក្រុម​ហ៊ុន សែលកាត នឹងគាំទ្រដល់ការប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថលនៅកម្រិតផ្សេងៗ​នៃប្រព័ន្ធ​អប់រំ បង្កើតប្រព័ន្ធរួមបញ្ចូលបន្ថែមទៀត ដែល​ផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់កុមារនិងយុវជនទាំងអស់នៅក្នុង​ប្រទេស​​កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន សែលកាត មានភាព​សប្បាយ​រីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការធ្វើទំនើបកម្មវិស័យអប់រំឌីជីថល ការពង្រឹងកម្មវិធី​អប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP) របស់ក្រសួងអប់រំ យុវជន និងកីឡាដែលប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ជឿជាក់លើឥទ្ធិពល​នៃ​ការអប់រំ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ច។ ស្របពេលដែលកម្ពុជាបោះជំ​ហ៊ាន​ឆ្ពោះទៅកាន់ឌីជីថលនីយកម្ម មូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំគឺតម្រូវការចាំបាច់ ហើយ​វាក៏ដើរតួយ៉ាងសំខាន់ក្នុងការធានាបានថាចក្ខុវិស័យនេះក្លាយជាការពិត។ លោកបានបន្ថែមថា ក្រុមហ៊ុនទន្ទឹងរង់ចាំការអនុវត្តប្រកបដោយជោគជ័យ និងការខិតខំ​ប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងសែលកាត ក្នុងការពង្រីកលទ្ធភាព និងឥទ្ធិពលនៃកម្មវិធីទាំងនេះ។

សូមជម្រាបជូនថា ពិធីចុះហត្ថលេខានេះគឺជាការអនុវត្តគម្រោងដ៏សំខាន់មួយ​ក្រោម​កម្ម​វិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់សែលកាត ស្របតាមការប្តេជ្ញា​ចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងលទ្ធភាពប្រើ​ប្រាស់មាតិ​កា​​អប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ប្រភព÷ក្រសួងអប់រំ





Previous Post Next Post