បន្ទាយមានជ័យ :ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២អ
ភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ រួមជាមួយក្រុមការងារ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋជួបការលំបាកខ្វះខាតចំនួន១៥គ្រួសារ នៅ ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់ បានមួយរយៈនោះ។
នៅក្នុងពិធីចែកអំណោយនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលសម្ដេចទាំងពីរ តែងតែគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជា ខ្លាំងដោយមិនដែលទុកឱ្យបងប្អូនណាម្នាក់រងការលំបាកដោយអត់ឃ្លាននោះឡើយ សម្ដេច តែងតែចាត់ឱ្យក្រុមការងារចុះជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ដើម្បី ដោះស្រាយរាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះបានទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការចុះជួយដោះស្រាយទុក្ខលំបាកជូនបងប្អូនមិន មានការប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍ឡើយ ពោលគឺកាក បាទក្រហមកម្ពុជា តែងតែចុះជួយនៅពេលបងប្អូន ជួបការលំបាកដោយមិនឱ្យបងប្អូនណា ម្នាក់ស្លាប់ ដោយអត់អាហារបរិភោគនោះទេ។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតសកលកូវីដ១៩។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវ រក្សាអនាម័យឱ្យបានខ្ពស់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជ រដ្ឋាភិបាល គឺវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់គ្នា។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជា ពលរដ្ឋបង្កើនការដាំដុះដំណាំស្រូវដំណាំរួមផ្សំបន្លែបង្ការ ឬចិញ្ចឹមសត្វជាដើមឱ្យបានច្រើន ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារឱ្យមានភាពប្រសើរ៕