កំពង់ធំ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបតម្រូវការ គម្រោងសកម្មភាពជាអាទិភាព ផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆាំ្នរំកិលរបស់ខេត្តឆ្នាំ២០២៣-២០២៥ នាព្រឹកថ្ងៃ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២នៅសាលាខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង/ស្រុកទាំង៩ និងកងកម្លាំងទាំងបីផងដែរ។
លោក ចាន់ តារា មានប្រសាសន៍ថា ក្រោមការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សានិងរដ្ឋបាលគ្រប់ថ្នាក់ស្ថាប័ន មន្ទីរជំនាញគ្រប់ផ្នែករួមទាំង ប្រជាពលរដ្ឋបានធ្វើឱ្យខេត្តកំពង់ធំ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន គួរជាទីមោទនៈ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ អ្នកពាក់ព័ន្ធទាំងអស់បានយល់ពីខ្លឹមសារ នៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត និងយល់ ពីខ្លឹមសារលិខិតបទដ្ឋាននានា ហើយកញ្ចប់ថវិកាប្រចាំឆ្នាំក៏មានសារៈសំខាន់ចាំបាច់មួយចំនួន និងចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។ បង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលដល់ កសិករពីបច្ចេកទេសក្នុងការផលិតពូជ បង្កើនការប្រើប្រាស់ជីធម្មជាតិ/ជីកំប៉ុស និងបង្កើត ក្រុមផលិតពូជស្រូវតាមឃុំនីមួយៗ។
លោក ចាន់ តារា បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ពិសេសប្រធានមន្ទីរជំនាញ និងក្រុង/ស្រុកទាំង៩ ចូលរួមធ្វើការពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយងាយស្រួលដល់ អង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្ត ឱ្យមានការរីកចម្រើន និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕