មហាជន ជាបានឃើញហើយពីសម្រស់ ក្មួយស្រី របស់តារាចម្រៀងប្រុស ខេមរៈ សេរីមន្ត ដែលជាកូន របស់បងស្រីថ្លៃ រហូតធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា ។
ទោះទើបតែស្ថិតក្នុងវ័យ ១៦ឆ្នាំក៏ពិតមែន តែសម្រស់វិញញាក់សាច់ ស្អាតណាស់ ធ្វើប្រុសឃើញហើយ ប៉ងប្រាថ្នាគ្រប់គ្នា ។
ទន្ទឹមនឹងការសរសើរនេះដែរ ក៏មានមហាជនមួយចំនួន លោកបានរិះគន់ ទៅលើការស្លៀកពាក់ របស់ក្មួយតារាចម្រៀងរូបនេះ នៅក្មេងទេ តែស្លៀកស៊ិចស៊ី លិចលើ លិចក្រោម រហូតម្តាយរបស់ក្មួយលោក ខេមរៈ សេរីមន្ត ដែលប្រើប្រាស់
គណនីFacebook ឈ្មោះ Mean Love Phal ចេញមុខមកបង្ហោះយ៉ាងដូច្នេះទាំងស្រុងថា « មើលត្រឹមសំលៀកបំពាក់ កុំមកវាយតំលៃកូនខ្ញុំអោយសោះ ចំណង់ចំណូលចិត្តខុសគ្នា ទាន់នៅ កុំអោយតែកូនខ្ញុំដើរស្រាតថតស្រាតអោយនាកឯងមើលទើបកូនខ្ញុំវាអស់សាច់សំរាប់នាក់ឯងមួយចំនួនតូចចាំមើលតែគ្រួសារខ្ញុំមើលងាយគ្រួសារខ្ញុំនឹងនាក់ឯងនឹងរាល់ថ្ងៃមានក្តីសុខអត់ហ៊ាខ្ញុំសួរ
ទីមួយ សំរាប់ខ្ញុំ ខ្ញុំមានសំណាងណាស់ ដែរបានពួកគាត់មកជាកូនរបស់ខ្ញុំ
ទីពី សំរាប់ពួកគាត់គឺជាកូនល្អ មិនដែរអោយឪពុកម្តាយពិបាកទេ រាល់ថ្ងៃពួកគាត់ខំណាស់ជួយឪពុកម្តាយហើយ ខំរៀនផង ជួយធ្វើការរកសុីជំនួសខ្ញុំបានច្រើនណាស់(វាជាសំណាងរបស់ខ្ញុំ)
ទីបី កូនរបស់ខ្ញុំមិនដែរធ្វើអ្វី ដោយមិនឆ្លងកាត់ពីឪពុកម្តាយ មិនដែរទៅណាមកណាក្រៅពីឪពុកម្តាយអ៊ុពូមីងរបស់ពួកគេដែរ ទៅណាមកណាលក្ខណះជុំគ្រួសារ មិនមែនដើរហាច់ហើរដូចស្រីខួចតាមតែចិត្តដូចពួកនាក់មួយចំនួនមាត់ឆ្កែទាន់នៅ
ជាចុងក្រោយខ្ញុំសូមផ្តាំងទៅពួកមាត់ឆ្កែមួយចំនួនកុំរៀនមើលនៅការសៀកពាក់ ត្រូវរៀនមើលពីចារឹកនឹងសណ្តាននឹងមាយាត ការឆ្លាតវៃការតស៊ូរបស់ក្មេងថាកូនគេមានចំណេសដឹងអីខ្លះកសរតស៊ូមេចខ្លះរៀនមើលផង តើកូនយើងធ្វើបានដូចគេអត់កុំចាំតែមើលនឹងវាយតំលៃអោយសោះ » ។
ទាំងនេះ គឺជាការលើកឡើងរបស់បងថ្លៃស្រី របស់តារាចម្រៀង លោក ឧកញ៉ា ខេមរ សេរីមន្ត តើបងប្អូនយល់យ៉ាងណាដែរ ? ៕