ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

បណ្តាប្រទេសអាស៊ានរួមគ្នាលើកកម្ពស់ ដល់ការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡា





ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២

សិក្ខាសាលាស្តីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡា អាស៊ាន​ត្រូវបានបើកឱ្យដំណើរការ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ និងឯកឧត្តមសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។



ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីចែក រំលែកចំណេះដឹង ការអនុវត្តល្អៗ ក្នុងចំណោមគ្រួសារអាស៊ាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន របស់យើង ដែលរៀបចំរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។


សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) បានបង្ហាញ នូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន តាមរយៈសកម្មភាពសហប្រតិបត្តិការ ដែលផ្តោតលើប្រជាជន មិត្តភាព និងសុខភាពល្អ។


ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការរចនាសម្ភារ​ បរិក្ខារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា និងការបង្កើតកម្មវិធីកីឡាដ៏ទូលំទូលាយ ដើម្បីលើកទឹកចិត្តដល់របៀបរស់នៅឱ្យមានសុខភាពល្អ សកម្ម និងគាំទ្រដល់ការអនុវត្តឱ្យកាន់តែលឿន ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។


កីឡាគឺជាបាតុភូតសកល និងជាធាតុផ្សំសំខាន់នៃសង្គមទំនើប ដោយវាបង្រៀនពីតម្លៃ និងវិន័យ ហើយកីឡា​ក៏​មាន​តម្លៃ​សង្គម និង​សេដ្ឋកិច្ច​ដល់​សង្គម​ដែរ ទោះបី​វា​មាន​ទំហំ​ខុសគ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក៏ដោយ។ បន្ថែមពីលើនេះ ការកម្សាន្ដក្នុងកីឡា គឺជាបទពិសោធន៍ដែលកើតចេញពីការចូលរួមក្នុង សកម្មភាពរាងកាយ សង្គម បញ្ញា ការច្នៃប្រឌិត វប្បធម៌ និងស្មារតី ដែលលើកកម្ពស់សុខុមាលភាពបុគ្គល និងសហគមន៍។

សិក្ខាសាលានេះ គឺដើម្បីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាក្នុងអាស៊ាន ដែលកន្លែងលេងកីឡា និងកម្សាន្ត ជាគោលបំណងចម្បង ក្នុងការលើកកម្ពស់របៀបរស់នៅឱ្យមាន ភាពសកម្ម សម្រាប់សុខភាពប្រជាជនអាស៊ាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើ៣ចំណុចរួមមាន៖ ១.ការលើកកម្ពស់របៀប រស់នៅសកម្មរបស់ប្រជាជននៃរដ្ឋសមាជិកអាស៊ាន ដោយការចូលរួមរបស់ប្រជាជនក្នុងការហាត់ប្រាណ កីឡា និងការកម្សាន្ដ ការអភិវឌ្ឍ និងថែទាំកន្លែងកម្សាន្តជាដើម។ ២.ការកែលម្អសុខភាពរបស់ ប្រជាជននៃប្រទេសសមាជិកអាស៊ាន ដោយមើលពីផលប៉ះពាល់នៃសកម្មភាពរាងកាយលើសហគមន៍។ សុខភាព និងសារៈសំខាន់នៃការកសាងសហគមន៍ឱ្យមានភាពសកម្ម ដែលមានសុខភាពល្អ គឺជាការអភិវឌ្ឍចំណេះដឹងផ្នែកសុខភាព និងការកំណត់អត្តសញ្ញាណប្រភពព័ត៌មាន​ដែលអាចទុកចិត្ត បាន ពិភាក្សាអំពីកត្តាសំខាន់ៗ ការតភ្ជាប់ និងផលប៉ះពាល់នៃការចូលរួមក្នុងកីឡា និងការកម្សាន្ត ក្នុងការជួយគ្រប់គ្រងវិធីសាស្រ្តរួមចំពោះសុខភាពផ្ទាល់ខ្លួន និងជំរុញការរស់នៅសកម្មតាមរយៈ កីឡា និងការកម្សាន្ត។ ៣.ថែទាំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ាន ដោយការពិនិត្យមើល ទំនាក់ទំនងសង្គម សហគមន៍កីឡា និងការកម្សាន្តកីឡាសម្រាប់ប្រជាជន ដែលប្រឈមមុខនឹងឧបសគ្គ ចំពោះការចូលរួម ព្រមទាំងផ្តល់ការគាំទ្រផ្នែករាងកាយ និងបរិស្ថានសង្គមផងដែរ៕

Previous Post Next Post