ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម សាយ សំអាល់៖ កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ

 


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការលក់កាបូន ដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ តាមរយៈការអនុវត្តគម្រោង រេដបូក REDD+ ដោយធានាដើមឈើឈរ ក៏អាចរកចំណូលសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍។

សិក្ខាសាលាស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នាពេលនេះនឹងបានផ្សព្វផ្សាយបន្ថែម ទៀតដល់មហាជនឲ្យបានយល់ដឹងថាពីភាពប្រសើរឡើង នៃការការពារអភិរក្សដែលអាចរកឃើញរបត់ថ្មីមួយយ៉ាងសំខាន់នៃការលក់កាបូនរបស់កម្ពុជា។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថាក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនថែមទៀតរបស់កម្ពុជា។

សូមបញ្ជាក់ថា ថវិកាដែលបានមកពីការលក់កាបូននេះ គឺបានយក ទៅការពារ និងអភិរក្សធនធានធម្មជាតិ ពង្រឹងជីវភាពសហគមន៍ ដូចជាការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តីឧទ្យានុរក្ស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាពមន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត៕
ប្រភព​៖ក្រសួង​បរិស្ថាន​









Previous Post Next Post