ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅ

 ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ អញ្ជញចូលរួមក្នុងពិធីសម្ពោធអាគារសិក្សាអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុ។


នៅក្នុងពិធីសម្ពោធ លោកជំទាវបណ្ឌិត បានថ្លែងថា សាលារៀនជាកន្លែងបង្កើតបរិយាកាស និងជាវេទិកាអំណោយផល ក្នុងការសិក្សាស្រាវជ្រាវប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្ត។ ជាក់ស្ដែង ការរៀបចំអភិវឌ្ឍវិទ្យាល័យអប់ពិសេសក្នុងពេលនេះ គឺជាសក្ខីភាពមួយ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមិនបោះបង់អ្នកណាម្នាក់នោះទេ បើទោះជាកុមារមានពិការភាព ខ្សោយប្រាជ្ញា និងអូទីហ្សឹម ក៏រាជរដ្ឋាភិបាលនៅតែបន្តអប់រំ និងបណ្ដុះបណ្ដាលដល់ពួកគេឲ្យក្លាយជាធនធានមនុស្សមួយ សម្រាប់កសាងប្រទេសនៅពេលអនាគត។ លើសពី លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត បង្រៀនកុមារអូទីហ្សឹម នៅសាលាអប់រំពិសេសនេះ។


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងដែរថា ការសម្ពោធអគារសិក្សាចំនួន២ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣៦បន្ទប់ នៅពេលនេះ នឹងធ្វើឱ្យសិស្សថ្មីៗបន្ថែមទៀតអាចចូលរៀនបាននៅទីនេះ ពីព្រោះកន្លងទៅសាលារៀនបានជួបបញ្ហាកង្វះខាតអាគាសិក្សា។


គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណិត្តទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគគិតបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ផែនការគន្លឹះយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ និងវិធានការគន្លឹះនានា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។














Previous Post Next Post