ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ដឹងការពិតហើយការឡើងខ្យងស របស់ទូកនេសាទវៀតណាមខុសច្បាប់ នៅស្រុកស្រែអំបិលខេត្តកោះកុង ពិតជាមានអ្នកកាងពីរខាងក្រោយ

ដឹងការពិតហើយការឡើងខ្យងស របស់ទូកនេសាទវៀតណាមខុសច្បាប់ នៅស្រុកស្រែអំបិលខេត្តកោះកុង ពិតជាមានអ្នកកាងពីរខាងក្រោយ


មហាជនផ្ទុះការសង្ស័យ បានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងថាហេតុអ្វីការនេសាទអូសខ្យងសខុសច្បាប់ ក្នុងដែនសមុទ្រឃុំ ថ្មស ស្រុកបទុមសាគរខេត្តកោះកុង ដែលជា បទល្មើស នេសាទយ៉ាងសាហាវបំផុត បានកើតឡើងយ៉ាងគគ្រឹកគគ្រេងតាមពិតគឺមានមេខ្លោងកាងទូកនេសាទជនជាតិវៀតណាមយ៉ាងពិតប្រាកដមែនឈ្មោះយួន ឈីវ ដែលមានឈ្មោះល្បីនៅក្នុងការរករឿងហួងហែងអ្នកដទៃ ធ្វើព្យុះធ្វើភ្លៀងតែម្នាក់ឯង ប្រជាពលរដ្ឋជាច្រើនបានលាន់មាត់តៗគ្នាថាហេតុអ្វីបានជាលោក យួន ឈីវ ហ៊ានកាងបទល្មើសទូកនេសាទវៀតណាមទៅវិញ 


រឿងរ៉ាវទាំងអស់នេះគឺជាការ ឃុបឃិតបើកដៃស៊ីសំណូកសូប៉ាន់ ជាមួយមន្ត្រីជលផល ដែលជានាយផ្នែកជលផលស្រុកបុទមសាគរ ឈ្មោះលោក ព្រំ សុវណ្ណា ចំណុចអូសខ្យងសរបស់ទូកនេសាទជនជាតិវៀតណាមខុសច្បាប់ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដី ឃុំថ្មស ពេលអូសរួចក៏រត់សំដៅទៅស្រុកស្រែអំបិលខេត្តកោះកុង ដើម្បីសាងខ្យងឡើងឡាន យកទៅប្រទេសវៀតណាម ទីតាំងឡើងខ្យង ដ៏អាថ៌កំបាំងពីព្រោះខាងក្រោយផ្ទះគឺមានផែធំឆ្កឹមឆ្កៃសម្រាប់ចតទូកឡើងខ្យងស ចំណែកផ្លូវចូលវិញក្រោយពេលឡាន វេ អង ចូលមកដល់មុខផ្ទះហើយក៏ចាប់ផ្ដើមបិទទ្វាររបងផ្ទះមិនឲ្យឃើញឡើយ  ប្រជាពលរដ្ឋ រស់នៅស្រុកស្រែអំបិល បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើង គាត់ឃើញទូកអូសខ្យងស មកសាងទីតាំងនេះជាយូរមកហើយមានឡានធំៗប្រភេទឡាន វេ អងដឹកជញ្ជូនខ្យងជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃយ៉ាងតិចមានពីរបីឡាន


ថ្ងៃខ្លះដឹកជញ្ជូនពេលយប់និងថ្ងៃខ្លះទៀតដឹកជញ្ជូនពេលថ្ងៃតែម្ដង។ ចំណែកនាយផ្នែកជលផលស្រុកបូទុមសាគរ ឈ្មោះលោក ព្រំសុវណ្ណា ក្រុមសារព័ត៌មានយើងបានព្យាយាមខលទូរស័ព្ទដើម្បីទំនាក់ទំនងសុំការបកស្រាយបំភ្លឺ ប៉ុន្តែមិនមានលទ្ធផលនៅក្នុងការឆ្លើយតបឡើង ដោយសារទូរស័ព្ទខលអត់ចូល ។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើនៅតែទុកឱ្យលោកយួន ឈីវ ធ្វើការដើរអុកឡុកនិងកាង បទល្មើសគ្រប់ទីតាំងគ្រប់ទីកន្លែងនៅក្នុងខេត្តកោះកុងតទៅទៀត ប្រាកដជា ធ្វើឲ្យសង្គមមានភាពចលាចលជាមិនខានឡើយ។  នេះ រឿងរ៉ាវឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ ប្រជាពលរដ្ឋស្នើឲ្យលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មេត្តាជួយទប់ស្កាត់រឿងរ៉ាវនេះផង។











Previous Post Next Post