ពិធីប្រគល់ ទទួលអំណោយ មនុស្សធម៌មូលនិធិ ចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ពីគណៈកម្មការទី១០ នៃព្រឹទ្ធសភា
---------------------
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលអំណោយ មនុស្សធម៌មូលនិធិចែករំលែក សង្គ្រោះជីវិតសកល នៃ សាធារណរដ្ឋកូរ៉េ ពីគណៈកម្មការទី១០ នៃព្រឹទ្ធសភាក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
សាលាខេត្តកណ្តាល ៖ នាព្រឹក ថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣