ពិធីសម្ពោធឆ្លងសមិទ្ធផល និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះគ្រូចៅអអិការ វត្តជ័យមង្គល
---------------------
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពក្នុង ពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការព្រះនាម ឈុន សុមនី វជីរប្បញ្ញោ ឱ្យឡើងជាព្រះគ្រូ ធម្មានុរ័ក្ខវង្សា គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តជ័យមង្គល ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្កកណ្ដាល។
ឯកឧត្តមអភិបាលខេត្តបានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនក្នុងទីអារាម ដែលទាំងអស់នេះបានបង្ហាញពីសុខសន្តិភាពពេញលេញ ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់ និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាម ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកកៀនស្វាយ នូវចំណុចសំខាន់ៗមួយចំនួនដូចខាក្រោម ៖
១. ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។
២. បន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ។
៣. ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា។
ជាពិសេស សូមធ្វើការប្តេជ្ញាអោយខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕
✅យើងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព