ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

តុលាការខេត្តស្ទឹងត្រែងឃុំខ្លួនមនុស្ស៣នាក់​ និង១៨ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញពាក់ព័ន្ធនឹងករណីប្រេីអហិង្សាដោយចេត្តនា​

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២​ ខែធ្នូរ​ ឆ្នាំ២០២២នេះតុលាការខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនមនុស្សចំនួន៣នាក់នៅពន្ធនាគារកាំងមេម៉ាយ​ ខណ:មនុស្សចំនួន១៨នាក់ផ្សេងទៀតគ្រាន់តែធ្វេីការអប់រំណែនាំ​ រួចអនុញ្ញាតឲ្យឪពុកម្តាយមកធានាយកត្រឡប់ទៅផ្ទះវិញ​។នេះបេីយោងតាមការឲ្យដឹងពីកម្លាំងអាវុធហត្ថខេត្តស្ទឹង។







ចំណែកឯជនសង្ស័យទាំង៣នាក់​ ដែលត្រូវបានចៅក្រមស៊េីបសួរ​ លី​ គឹមឆាយ​ សម្រេចឃុំខ្លួន​ខាងលេីនោះ  គឺពាក់ព័ន្ធទៅនឹងករណីប្រេីអហិង្សាដោយចេត្តនា​ និងពីបទប្រេីប្រាស់អាវុធគ្មានការអនុញ្ញាត​។

សូមបញ្ជាក់ផងដែរថា​ កាលពីចុងខែវិច្ឆិការ​កន្លងទៅថ្មីៗនេះ​ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងក្រោមបទបញ្ជាលោកឧត្តមសេនីយ៍មេបញ្ជាការ អៀង​ វ៉ាន់ឌី​ កម្លាំងអាវុធហត្ថបានចុះបេីកប្រតិបត្តិការនៅក្នុងក្រុងស្ទឹងត្រែង​ ដេីម្បីបង្ក្រាបក្មេងពាល​ និងក្រុមចោរលួច​ ចោរឆក់ជាដេីម។ហេីយក្នុងប្រតិបត្តិការខាងលេី​ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្សបានចំនួន២១នាក់​ និងម៉ូតូបំពាក់បំពង់សុីមាំងឮខ្លាំងប្រែនចំនួន១០ថែមទៀតគ្រឿង។ក្រោយពីធ្វេីការសួរចម្លេីយ​  ក្នុងចំណោមមនុស្សទាំង២១នាក់ មានមនុស្សចំនួន៣នាក់ជាប់ពាក់ព័ន្ធករណីប្រេីអំពេីហិង្សាដោយចេតនា​ និងប្រេីប្រាស់អាវុធគ្មានការអនុញ្ញាត​ ឯ១៨ទៀតគ្រាន់តែធ្វេីការអប់រំណែនាំរួចឲ្យអាណាព្យាបាលមកយកត្រឡប់ទៅផ្ទះវិញ។ចំណែកឯម៉ូតូទាំង១០គ្រឿង​  ម៉ូតូ១គ្រឿងបានប្រគល់ជូនម្ចាស់វិញ​  ព្រោះមានលិខិតស្នាមត្រឹមត្រូវ​ ខណ:ម៉ូតូចំនួន៩គ្រឿងដែលពុំមានលក្ខណ:ត្រឹមត្រូវ​គ្រប់គ្រាន់​  ត្រូវបានដកហូតរក្សាទុកសិន​  ដេីម្បីរង់ចាំបំពេញឯកសារគ្រប់គ្រាន់នឹងប្រគល់ជូនម្ចាស់ដេីមវិញ។

សូមបញ្ជាក់បន្ថែមទៀតថា​  រហូតមកដល់ថ្ងៃនេះ​ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង​ នៅតែបន្តចុះល្បាតដដែល​ ដោយមិនកុំណត់ពេលវេលាដេីម្បីសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕

Previous Post Next Post