ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលបរិច្ចាគថវិកា១៥ម៉ឺនដុល្លារ កសាងអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបនិក ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានផ្ញើព្រះរាជាសារ សូមចម្រើនពរអរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងបុត្រ ដែលបានចូលរួមបរិច្ចាគថវិកា១៥ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ព្រះរាជសារបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទូលថា «អាត្មាភាព សូមប្រសិទ្ធពរជ័យមង្គលបវរមហាប្រសើរជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ សូមបានប្រកបដោយព្រះពុទ្ធពរជ័យមង្គលសព្វគ្រប់ប្រការ មានជុន្មាទីឃាយុយឺនយូរ សុខុមាលភាពល្អបរិបូណ៌ ដើម្បីបានរួមដង្ហែតាមសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា ក្នុងការអភិវឌ្ឍជាតិ មាតុភូមិខ្មែរឲ្យបានរុងរឿងចម្រើន ដូចអារ្យប្រទេសក្នុងលោកជារៀងរហូតតទៅ»

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកា១៥ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៕

Previous Post Next Post