គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូ និងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើអោយរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្តវិញ បើករត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតធ្ងន់ ចំណែករថយន្តវិញ គឺខូចកម្រិតខ្លាំងដូចគ្នា។ ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន៕









