ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រថយន្តមួយគ្រឿង បើកជ្រុលធ្លាក់ជ្រោះ ក្បែរទំនប់វារីអគ្គិសនីកំចាយ មនុស្សបីនាក់ សង្ស័យបាត់បង់ជីវិត នៅកំពត




កំពត: កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ រហូតមកដល់ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នំា ២០២២នេះ  ក្រោយហេតុការណ៍រថយន្តមួយគ្រឿង បើកជ្រុលធ្លាក់ជ្រោះ ក្បែរទំនប់វារីអគ្គិសនីកំចាយ មនុស្សបីនាក់ ដែលត្រូវបានសន្និដ្ឋានថា បាត់ បង់ជីវិតនោះ មិនទាន់បានប្រទះឃើញនៅ ឡើយ។

ជនរងគ្រោះទាំងបីនាក់ រួមមានៈ ១. ឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នក បើកបររថយន្ត មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ២. ឈ្មោះ Li zhen ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 ។ ៣. ឈ្មោះ Xiong Erpi ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិត ឆ្លងដែន Ej274941 ។ 



សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ មានរថយន្ត មួយគ្រឿង សំដៅឆ្ពោះទៅទំនប់វារីអគ្គិសនីកំចាយ ដែលក្នុងនោះធ្វើដំណើរ ដោយ ជនជាតិចិន ពីរនាក់ និងអ្នកបើកបរ ជាជនជាតិខ្មែរ ។ លុះនៅចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីទំនប់ ស្រាប់តែរថយន្ត បានជ្រុលធ្លាក់ចូលក្នុងជ្រោះតែម្តង។







ករណីនេះអាចបណ្តាលមកពីអ្នកបើកបរ មើល ផ្លូវមិនឃើញ ព្រោះមេឃកំពុងភ្លៀងខ្លាំង។ រថយន្តដែលធ្លាក់ចូលជ្រោះនោះ ប្រភេទទួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AH.8437 ត្រូវបានប្រទះឃើញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែកញ្ញា ចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីចំណុចកើតហេតុ។ ប៉ុន្តែជនរងគ្រោះ ទាំងបីនាក់ រហូតមកដល់ល្ងាចថ្ងៃទី២៩ ខែកញ្ញា មិនទាន់ប្រទះឃើញនៅឡើយ៕

Previous Post Next Post