ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម»


ភ្នំពេញ ៖ កាលល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោ.រកម្ម» ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដោយខ្លះដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកមន្ទីរពេទ្យ ។

ជនសង្ស័យទាំង៩នាក់ខាងលើនោះ រួមមាន ៖ 

០១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។ 

០២- ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។ ០៣- ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។ 

០៤- ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។

 ០៥- ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។ 

០៦- ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។

 ០៧- ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។ 

០៨- ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និង

០៩- ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ៕





Previous Post Next Post