ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាថៃ


នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ ពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅនាពេលនេះ។ ឧត្តមនាវីឯកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ឈ្វេងយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងនៃប្រទេសទាំងពីរឲ្យរឹតតែជិតស្និទ្ធបន្ថែមទៀត។

ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីការងារប្រឆាំងអំពើពុករលួយ។  ឧត្តមនាវីឯក សង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបតិ្តការជាមួយគ្នាទៅលើវិស័យនេះ។ 

ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានគូសបញ្ជក់ថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏  មានព្រំប្រទល់ជាប់គ្នា ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ មានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នា ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនតែងតែងមានការពឹកពាក់យកអសារគ្នាទៅវិញទៅមក តាំងពីយូរលង់ណាស់មកហើយ។ ជាមួយគ្នានេះ ប្រទេសទាំងពីរជាប្រទេសសមាជិកអាស៊ាន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ប្រៀបដូចគ្រួសារតែមួយ។ ក្នុងនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានដើរតួជាយន្តការដ៏សំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសន្តិសុខ ជូនប្រទេសជាតិ ដែលជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ។







ប្រភព៖ នាយកដ្ឋានព័ត៌មាន

Previous Post Next Post