ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋលេខាធិការក្រសួងរ៉ែ ក្រើនរំលឹកមន្រ្តីក្រោមឱវាទ ខិតខំអនុវត្តឱ្យបានត្រឹមត្រូវបំផុត លិខិតបទដ្ឋានគតិយុត្ត

 

ខេត្តព្រះវិហារ៖ ឯកឧត្តមស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ដាស់តឿនក្រើនរម្លឹកមន្រ្តីក្រោមឱវាទឲ្យ ខិតខំអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត ក្នុងគ្រាដែលឯកឧត្តម បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តព្រះវិហារ។ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារក៏បានអញ្ជើញចូលរួមជាអធិបតីផងដែរ ។ ជាមួយគ្នានោះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង និងស្រុក ជាច្រើនរូបទៀត។

លោក ស៊ុន ច័ន្ទរក្សាប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសឱ្យចូលកាន់ តំណែង ជំនួសលោក យូ ចិន្តាយុទ្ធ ដែលត្រូវបានចូលនិវត្តន៍។

ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែង គ្រាដែលឯកឧត្តម បានចូលរួមក្នុងពិធី ប្រកាសចូលកាន់តំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តនាពេលនេះ និងបាន ជំរុញលើកទឹកចិត្តប្រធានមន្ទីររ៉ែថ្មី មន្ត្រី និងបុគ្គលិកនៃមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទាំងអស់ ត្រូវបន្តបេសកកម្មការងារវិស័យរ៉ែ និងថាមពល នៅក្នុងក្របខ័ណ្ឌរបស់ខេត្តព្រះវិហារ ឱ្យបានកាន់តែ រីកចម្រើនជាងនេះ ថែមទៀត។


ឯកឧត្តមគីម រិទ្ធី បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចមន្ទីរ អង្គភាពជុំវិញខេត្ត ឯកឧត្តមនឹង បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តនូវគោលនយោបាយជាតិ ស្តីពីធនធានរ៉ែ ដែលត្រូវបាន រៀបចំឡើង ដើម្បីបង្ហាញនូវចក្ខុវិស័យ និងគោលបំណង ធ្វើឡើង ដើម្បីអនុវត្តនូវធនធានរ៉ែ និងធានា ឱ្យការអនុវត្តន៍ធនធានរ៉ែ ធ្វើឡើងដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និតីកាលទី៦ នៃរដ្ឋសភាជាតិ។


ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំក្រសួង បានណែនាំដល់លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ ដែលទើប ត្រូវបានតែងតាំងថ្មី ក៏ដូចជាមន្ត្រីក្នុងមន្ទីររ៉ែ និងថាមពលទាំងអស់ ត្រូវអនុវត្ត និងក្តាប់ឱ្យបាន នូវ គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យរ៉ែ និងថាមពល ,ត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុល បង្ហាញរបស់រដ្ឋបាលខេត្តព្រះវិហារ ,ត្រូវរក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ,ត្រូវដឹកនាំប្រកបដោយ គណនេយ្យភាព និងព្រហ្មវិហារធម៌ ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ចំពោះមន្ត្រីក្រោមឱវាទ ត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើ ប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព ឱ្យបានជា ដាច់ខាត។ លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារបានប្តេជ្ញា ចូលរួមអនុវត្ត នូវ កម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងរួម ចំណែកអនុវត្តផែនការសកម្មភាព និងទិសដៅរបស់ក្រសួង និងខេត្ត ឱ្យទទួលបានលទ្ធផលល្អ ប្រសើរ ,ខិតខំបំពេញតួនាទី ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តឱ្យបានល្អ ស័ក្តិសមជាសេនាធិការ របស់ក្រសួង និងរដ្ឋបាលខេត្ត។



Previous Post Next Post