បាត់ដំបង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា សមត្ថកិច្ចនគរបាលចុះប្រមូលក្រុមក្មេងៗ ដែល ប្រមូលផ្តុំពពាក់ពពូនពេលយប់នៅតាមសួនសាធារណ:ក្នុងក្រុងបាត់ដំបង កាលពីយប់ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោក វរ សេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបាន ដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរ សេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះឃាត់ក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណ: ស្ថិតនៅចំណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង សរុបចំនួន ៧៩នាក់ស្រី ១៩នាក់ ក្នុងនោះគឺ៖
បានរកឃើញមុខសញ្ញាជួញដូរថ្នាំញៀន ០២នាក់ និងប្រើប្រាស់ដំបង និងកាំបិតចំនួន ០១នាក់។
-វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ០៤ថង់ នឹង យ៉ាម៉ា ២៤គ្រាប់ កន្លះ រួមនឹងអ្នកមានផ្ទុកសារធាតុញៀន ០៦នាក់ ស្រី០៤នាក់ ។
បន្ទាប់ពីធ្វើការសាកសួរមុខសញ្ញាជួញដូរចំនួន ០២នាក់ បានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការតាមផ្លូវច្បាប់ រីឯអ្នកមានផ្ទុកសារធាតុញៀចំនួន ០៦នាក់ត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបន្សាបសារធាតុញៀន ក្រៅពីនោះត្រូវបានធ្វើការអប់រំណែនាំឱ្យអាណាព្យាបាលមកធានាត្រឡប់ ទៅមូលដ្ឋានវិញ។