ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញបើកសិក្ខាសាលា ស្តីពីការអភិរក្សាកីឡាប្រពៃណីអាស៊ាន


ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២--

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន អញ្ជើញថ្លែងបើកសិក្ខាសាលាស្តីពីការអភិរក្សកីឡាប្រពៃណីអាស៊ាន នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ។

លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ខ្លឹមសារពីសិក្ខាសាលានេះថា ក្រសួងបានរៀបចំសិក្ខាសាលាពីរនៅសណ្ឋាគារសុខា ភ្នំពេញ ដោយសិក្ខាសាលាទី១ មានរយៈពេល២ថ្ងៃនៅថ្ងៃទី០៨-០៩ ខែសីហានេះ ស្តីពីការ អភិរក្សកីឡាប្រពៃណីអាស៊ាន និងសិក្ខាសាលាទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២២ ស្តីពីការហាត់ប្រាណ និងការលេងកីឡា។

ក្នុងឆ្នាំ២០២២ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ក្រសួងបានរៀបចំសេចក្តីប្រកាស ពីរនូវទស្សនៈទាន ដោយទទួលបានការគាំទ្រពីបណ្តាប្រទេសអាស៊ាន ហើយពេលនេះ យើងកំពុងកសាងសេចក្តីព្រាងលើសេចក្តីប្រកាសនេះ។ យើងកំពុងដំណើរការជិតបញ្ចប់ ហើយដោយបានជាង ៨០ ទៅ៩០ភាគរយ ហើយត្រូវពិភាក្សា១ជុំទៀតជាមួយបណ្តាប្រទេស អាស៊ានជាសមាជិកទាំងអស់ ដើម្បីកែសម្រួល និងទទួលយកធាតុចូលទាំងឡាយ។

ការរៀបចំសិក្ខាសាលានេះ គឺដើម្បីគាំទ្រដល់សេចក្តីប្រកាសទាំងពីរនេះ ហើយនឹង យកសេចក្តីសម្រេចនេះទៅឆ្លង និងអនុម័តចុងក្រោយ នាខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ច ប្រជុំថ្នាក់ដឹកនាំកំពូលអាស៊ាន។ ថ្ងៃនេះយើងមានសិក្ខាសាលាមួយ ដើម្បីជាការបញ្ជាក់ នៃប្រភេទកីឡាក្នុងប្រទេសអាស៊ាន ហើយយើងមានខ្លឹមសារនៃការអភិរក្សវប្បធម៌ ដោយ កីឡាជាផ្នែកមួយនៃវប្បធម៌។ ក្នុងសិក្ខាសាលានេះមានការពិភាក្សាគ្នា ក្នុងនោះមានការ ចូលរួមមតិពីអង្គការយូណេស្កូផងដែរ ក្រោយពីទទួលបានការបើកពិធីដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

ជាមួយគ្នានេះ លេខាធិការដ្ឋានរបស់អាស៊ាន ក៏បានធ្វើបទបង្ហាញពីផែនការរយៈ ពេល៥ឆ្នាំ នៃការលើកកម្ពស់ប្រភេទកីឡាប្រពៃណីអាស៊ានផងដែរ។

លោកអគ្គនាយករងគូសបញ្ជាក់ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាក៏បានធ្វើបទបង្ហា ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រភេទកីឡាប្រពៃណីរបស់ខ្លួនផងដែរ។ គោលបំណងចម្បង គឺការ លើក កម្ពស់អត្តសញ្ញាណអាស៊ានតាមរយៈការដាក់បញ្ចូលនូវប្រភេទកីឡា ប្រពៃណី រៀងៗខ្លួន។ ដូច្នេះគោលដៅរបស់អាស៊ាន នាពេលនេះ គឺរួមគ្នាដើម្បីអភិរក្សនូវប្រភេទកីឡា អត្តសញ្ញាណជាតិ ដែលបណ្តាប្រទេសអាស៊ានទាំងអស់មានពីមុនមក ហើយរួមគ្នាអភិវឌ្ឍន៍ ឱ្យក្លាយទៅជាប្រភេទកីឡាទំនើប ដើម្បីត្រៀមដាក់បញ្ចូលការប្រកួតព្រឹត្តិការណ៍ធំៗ ដូចជា ស៊ីហ្គេម និងការប្រកួតផ្សេងៗទៀត។

សម្រាប់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺយើងបានបញ្ចូលប្រភេទកីឡា ប្រពៃណីរបស់យើង មានដូចជាគុនល្បុក្កតោ គុនខ្មែរចំបាប់ និងទូកជាដើម៕





Previous Post Next Post