(#ខេត្តបាត់ដំបង)÷ នៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់លោកតា ជា ឈឿម មានអាយុ ៨២ឆ្នាំ ដែលរស់នៅតែម្នាក់ឯង ប្រកបមុខរបររើសអេតចាយ រស់នៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKEXCmn2P1h_woSlpmkvvctUy5TJZmvdgMZuEQ15_UxkYHtdLDqSSSyR91CotqgjfZb0rVBoJCYrdCM5QURFs_3t4Yg7wrbtLmRTHPpLa_2gPAb_Vk5vQtkw_d9j4ufywWp5mgVZ-PS0NAapCxc5HVBqL58aFFn7A9v3AcGh0Z_4qjM0M8HvXWjLr78A/s320/FB_IMG_1660004309698.jpg)
ដោយមើលឃើញពីការលំបាករបស់លោកតា ជា ឈឿម ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានឱ្យក្រុមការងារនាំយកអំណោយរួមមាន ៖ អង្ករចំនួន២ការ៉ុង (៥០គីឡូក្រាម) ទឹកបរិសុទ្ធចំនួន២កេស មី២កេស ទឹកសុីអុីវ២យួរ ទឹកត្រី២យួរ ត្រីខ ២យួរ ជេលលាងដៃ ១ប្រអប់ និងថវិកាចំនួន ៥០០,០០០រៀល ។