ខេត្តកណ្ដាល៖ ដើម្បីអបអរសាទរខួបលើកទី ១៥៩ ទិវាពិភពកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍" ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកថវិកា ចំនួន២ម៉ឺនដុល្លារ ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ អានី្ន សុខ អាន អនុប្រធានកាកបាទក្រហមកម្ពុជា។
.
លោកជំទាវ អានី្ន សុខ អាន បានថ្លែងអំណរគុណដល់ ដល់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងប្រតិភូក្រុមប្រតិបត្តិសាខា ដែលបាននាំយកមកនូវថវិកាចំនួន ២ម៉ឺនដុល្លារ ឧបត្ថម្ភជូនកបាលក្រហមកម្ពុជានៅពេលនេះ។លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បន្តទៀតថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ មាន់ស្រែនឹងគ្រោះមហន្តរាយផ្សេងៗ។