កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តក្រាំងតារ័ត្ន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងក្រុមគ្រួសារ ព្រមទាំងសហការី បានចែកអំណោយ កាតាប សម្ភារៈសិក្សា ដបអាកុល ម៉ាស់ ទឹកក្រូច និងថវិកាម្នាក់មួយម៉ឺនរៀល ដល់សិស្សានុសិស្សចំនួន ៣៥០នាក់ នៃសាលាបឋមសិក្សាក្រាំងតារ័ត្ន និងជូនថវិកាម្នាក់២ម៉ឺនរៀល ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧០នាក់ ក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ឱកកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ និងបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ កុំបោះបង់ការសិក្សា ត្រូវបន្តការសិក្សាដើម្បីឈានឆ្ពោះទៅរកការសិក្សាកំរិតខ្ពស់ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនទទួលការងារល្អ ចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ។