ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកស្រី សុខ ឆវី បានទទួលអនិច្ចកម្ម នៅវេលាម៉ោង ៦ៈ៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយឧបទ្ទហេតុ គ្រោះថ្នាក់អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាឱកាសនោះឯកឧត្ដម អភិបាលរងខេត្ត ក៏បាននាំយកថវិការរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២០លានរៀល នឹងថវិការរបស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចំនួន ១០លានរៀល សម្រាប់ចូលបុណ្យសពផងដែរ។