ស្រុកកណ្តាលស្ទឹង៖ ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា ស្លាដក ទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២៨វត្ត និងអាស្រម២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានប្រារព្ធធ្វើឡើងនៅក្នុងវត្តវិហារបិទមាស ភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកពីការដុតទៀនឬប្រទីបសម្រាប់ ថ្ងៃចូលព្រះវស្សា ដើម្បីជាប្រយោជន៍ដល់ព្រះភិក្ខុសង្ឃ ដែលចាំបាច់ត្រូវស្វាធ្យាយធម៌ និងធ្វើឧបោសថកម្មនៅវេលាយប់ក្នុងពេលចូលព្រះវស្សា។ ពន្លឺភ្លើងដែលដុតក្នុងពេលចូលព្រះវស្សានេះក៏ស្ថិតក្នុង ការពិចារណាដល់ពន្លឺភ្លើងដែលភ្លឹបភ្លែតៗទៅដល់ រូបខណ្ឌមនុស្សដែលកើតស្លាប់នោះដែរ ។
ក្នុងពិធីដ៏ថ្លៃថ្លានោះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះវិជ្ជាបញ្ញានុរ័ក្ខ ប៊ុត សោភ័ណ្ឌ ព្រះអនុគណស្រុកកណ្តាលស្ទឹង ឯកឧត្តមអភិបាលរង លោកនាយក នាយករង កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការទូទាំងខេត្តកណ្តាល។