ខេត្តកណ្តាល៖ រសៀលថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០៧ ខែសីហា ឆាំ្ន ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (អគារ B)
របៀបវារៈ១. មតិថ្លែងបើកអង្គប្រជុំរបស់ក្រុមប្រឹក្សា។
២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត។
- សេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹង តវ៉ារបស់ការិយាល័យប្រជាពលរដ្ឋតាមបណ្តាលឃុំ/សង្កាត់ ក្នុងក្រុង/ស្រុក ទាំង១៣ទូទាំងខេត្ត។
៤. ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមក ពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីសាលាខេត្តសម្រាប់ខែសីហា ឆ្នាំ២០២៣។
៥. កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៦. ផ្សព្វផ្សាយ ៖
អនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរមុខងារក្នុង វិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
៧. បញ្ហាផ្សេងៗ៖
៨. មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា (ដោយឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត) ៕