ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ ចំនួន២៩៦នាក់ ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

 សាខាកាកបាទក្រហមខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា  មន្ត្រីក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ ចំនួន២៩៦នាក់ ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង ដែលបានធ្វើនៅវត្តត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។


  -ដោយភ្ជាប់ជាមួយក្តីកង្វល់ និង បណ្តាំផ្ញើសួរសុខទុក្ខ  ពិសេស ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរ ជាទីបំផុត ,  ជាមួយគ្នានោះឯកឧត្តមប្រធានបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុខភាព អនាម័យក្នុងការរស់នៅឱ្យបានល្អ ជាពិសេសរួមគ្នាការពារជំងឺអេដស៍ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ស្រុកស្អាង ៖ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣










Previous Post Next Post