ខេត្តកណ្ដាល ៖ នាព្រឹក ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Conference។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ នឹងពិនិត្យ និងពិភាក្សាឆ្លងរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
២-សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
៣-របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងផ្លូវនាវាទេសចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់
៤-បញ្ហាផ្សេងៗ ៕