ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តម ប៉េងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
កិច្ចប្រជុំនេះ មានគោលដៅ សំដៅដល់ការបន្ថយវិវាទក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ នៅគ្រប់កាល:ទេស: និងមិនប្រកាន់និន្នាការនយោបាយឡើយ។
ប្រជាពលរដ្ឋមកពីស្រុកកណ្ដាលស្ទឹង មានសេចក្ដីត្រេកអរ សប្បាយរីករាយយ៉ាងក្រៃលែង ដែលរដ្ឋបាលខេត្តកណ្តាល បានយកចិត្តទុកដាក់ សម្របសម្រួលដោះស្រាយបញ្ហា ដែលជាទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ៕
នារសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣