ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ត កណ្តាល។
កិច្ចប្រជុំផ្តោតទៅលើរបៀបវារ:សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
- របាយការណ៍ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារ របស់មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកណ្តាល តាមរយៈឧបករណ៍វិភាគ SWOT
- ពិនិត្យ និងពិភាក្សា លើការងាររៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក
- ផ្សព្វផ្សាយលិខិតលេខ ១៦៧ ស.ហ.វ ប្រក.អទច ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់លិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា
- បញ្ហាផ្សេងៗ។
ខេត្តកណ្ដាល៖ នារសៀល ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣