ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងឱកាសដ៏វិសេសវិសាលនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍អោយប្រជាពលរដ្ឋត្រូវ៖
១ ដឹងគុណបំផុតចំពោះក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរា ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
២ អោយតម្លៃដល់លោកយាយចាស់ៗដែលជាឆ្មបបុរាណតាំងពីជំនាន់ដើម។
- អោយតម្លៃខ្ពស់ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការខិតខំប្រឹងប្រែងព្យាបាលជំងឺកាចសាហាវគ្រប់ប្រភេទជូនប្រជាជនទាំងអស់ អោយមានសុវត្ថិភាព ដោយមិនប្រកាន់និន្នាការនយោបាយ។
៣ និងត្រូវដឹងគុណ តបគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតមកធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្រ្គាម ដែលនាំមកវិញនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ៕
ស្រុកកណ្តាលស្ទឹង ៖ នាព្រឹក ថ្ងៃសុក្រ ២ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣