មន្ត្រីសាលាក្រុងបាវិតបានឱ្យដឹងថាក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញ
១. ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD
២. ក្រុមហ៊ុនកាស៊ីណូ New World មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
៣. អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា បានបញ្ជាក់ថាពុំអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងទេ មិនដូចការចោទខាងលើនោះទេហើយក្រុមហ៊ុនបានបិទបម្រាមនៅទីតាំងរបស់ខ្លួន ប៉ុន្តែនៅទីតាំងរបស់ខ្លួនមានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរ។
៤. ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយហាមមិនអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងល្បែងទេ បើមានសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់ ៕