ជនរងគ្រោះព្រះនាម គឹម អៀត ភេទប្រុស ព្រះជន្ម ២៩ ឆ្នាំ ព្រះចៅអធិការវត្តពេជ្រគីរី ស្ថិតនៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរាយការណ៍ និងបានដាក់ពាក្យបណ្តឹងថា គាត់ពិតជាបាត់លុយបច្ច័យរបស់វត្តចំនួន២,៥០០,០០០រៀល(ពីរលានហាសិបម៉ឺនរៀលគត់) ។
ស្រាវជ្រាវនិងមានការចង្អុលបង្ហាញពីដើមបណ្តឹងឃាត់ខ្លួនបាន ជនសង្ស័យ ឈ្មោះ ស៊ឹម វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន បន្ទាប់មកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួច យកលុយនោះប្រាកដមែន ។ ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត ៕ទូរស័ព្ទទំនាក់ទំនងបន្ទាន់:078708081
#www.bst-hotnews.com