ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាត់ទុកដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាមានតម្លៃខ្ពង់ខ្ពស់ក្នុងការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី ១២ ដល់១៤ ខែកញ្ញា។ 



ឯកឧត្ដម ង្វៀន សួនហ៊្វុក បានអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម ហើយបានចាត់ទុកថា ដំណើរទស្សនកិច្ចនាពេលនេះជាព្រឹត្តិតការណ៍ដ៏មានសារៈសំខាន់ ជាឆ្នាំមិត្តភាព ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ  ឯកឧត្តមប្រធានរដ្ឋបានលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាមហាមិត្តិ និងជាវីរៈជនកំពូលមូយរូប ដែលបានចូលរួមចំណែកដ៍សំខាន់នៅក្នុងការពង្រឹង ពង្រីក ចំណងមិត្តភាពប្រទេសទំាងពីរឲ្យបានរឹងមាំឡើងជាលំដាប់។ 



នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋបានចូលរួមអបអរសាទរចំពោះសមិទ្ធផលទំាងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានក៏វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានរដ្ឋសភាសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ដែលរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសរវាងស្ថាប័នរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួបឯកឧត្តមប្រធានរដ្ឋ ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមនៅកម្ពុជា កាលពីចុងឆ្នាំ២០២១ កន្លងទៅ ដែលទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទន។ សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និង ប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន ស្របតាមទិសដៅនៃមហាសន្និបាតលើកទី១៣ របស់ បក្សកុម្មុយនីស្តវៀតណាម។ ឆ្លៀតឱកាសនោះ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជា សម្រាប់កសាងអគារដ្ឋបាលរដ្ឋសភា ដែលបច្ចុប្បន្ន កំពុងមមាញឹកក្នុងការអនុវត្តការសាងសង់  និងប្រព្រឹត្តិទៅដោយរលូន ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានបូជាសាច់ឈាម ឈាមស្រស់ដើម្បីជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩។ 

សូមជម្រាបថានៅមុនពេលចូលជួបសម្តែងការគួរជាមួយឯកឧត្តមប្រធានរដ្ឋ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្ការនិងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ ផងដែរ៕

Previous Post Next Post