ចេញផ្សាយ ថ្ងៃទី
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា លើកឡើងថា អនាគត អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗ ដែលរួមមានស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ាន ប្រសិនបើយើង មិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ។ ក្នុងសារលិខិត អបអរសាទរទិវាអាស៊ាន លើកទី ៥៥ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ បច្ចុប្បន្ន អាស៊ានមានរដ្ឋភាគីចំនួន ៤៩ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យភាពជា ដៃគូ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយភាគីខាងក្រៅកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន និងជាការឆ្លុះបញ្ចាំងអំពីការកើនឡើង នូវសារៈសំខាន់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងពិភពលោក។ សម្តេចតេជោ បានបន្តថា សម្រាប់អនាគត អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗ ជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិន ខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះអាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើង មិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ។ សម្តេចតេជោ បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ វិបុលភាពនិងកំណើនរយៈពេលយូរ របស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់របស់យើងក្នុងការជំរុញឡើងវិញនូវការស្តារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់។ យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាព ទូលំទូលាយនូវគំនិតផ្តួចផ្តើមនានា ដែលមានតាំងពីបរិវត្តកម្មឧស្សាហកម្ម ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក។ យើងចាំបាច់ត្រូវជំរុញឱ្យមានសហគមន៍អាស៊ានមួយ ប្រកបដោយ ភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀត នូវកិច្ចការពារពលករ ទេសន្តប្រវេសន៍ ក៏ដូចជាការបង្កើនបន្ថែមទៀតនូវការគាំទ្រសម្រាប់របៀបវារៈ នៃការអភិវឌ្ឍន៍បៃតង ប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕