ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្ដេចតេជោ ហ៊ុន សែន បង្ហើបពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងខែកញ្ញាខាងមុខ

 


ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងខែកញ្ញាខាងមុខ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេរិក ប្រទេសគុយបា និងប្រទេសជប៉ុនផងដែរ។

ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងខែកញ្ញាខាងមុខនេះ ខ្ញុំត្រូវទៅអានសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្ទាល់ គឺមិនអានតាម Online ដូចពេលមុនទេ គឺខ្ញុំទៅដោយផ្ទាល់ ដោយសារឆ្នាំនេះយើងជាប្រធានអាស៊ានតែម្តង ហើយកាលមុននេះ គ្រោងទុកថានឹងអាចសុន្ទរកថានៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែឥឡូវនេះត្រូវបានផ្លាស់ប្តូរជាមួយបង់ក្លាដែស ដែលគាត់មានម៉ោងពេលព្រឹក សុំឱ្យគាត់ទៅអានម៉ោងយើងនៅពេលល្ងាច ឯខ្ញុំមកអាននៅពេលព្រឹកវិញ។

បន្ទាប់ចេញពីនោះមក ល្ងាចថ្ងៃទី២៣ ខែកញ្ញា ខ្ញុំទៅហោះធ្វើទស្សនកិច្ចនៅគុយបា ដែលទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែកញ្ញា។ រសៀលថ្ងៃទី២៥ ខែកញ្ញា ខ្ញុំត្រូវហោះចេញពីទីក្រុងឡាហាវ៉ា មកកាន់ទីក្រុងតូក្យូ។ មកដល់ទីក្រុងតូក្យូ ល្ងាចថ្ងៃទី២៦ ខែកញ្ញា ហើយថ្ងៃទី២៧ ខែកញ្ញា ខ្ញុំនឹងចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដែលជាមិត្តភក្តិដ៏ល្អរបស់យើង»។

សម្តេចតេជោក្នុងនាមជាប្រធានអាស៊ានបានបន្តថា នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះដែរ សម្តេចក៏មានភារកិច្ចរវល់ច្រើន ក្នុងការប្រជុំទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលសម្រាប់ខែវិច្ឆិកានេះដែរ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ច ប្រជុំ G20 នៅថ្ងៃ១៥ វិច្ឆិកា នៅកោះបាលី តាមការអញ្ជើញ ពីឯកឧត្ដម ប្រធានាធិបតីឥណ្ឌូណេស៊ី។ បន្ទាប់ពីចេញពីឥណ្ឌូណេស៊ី នឹងត្រូវធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក តាមការអញ្ជើញរបស់ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចារ ជានាយករដ្ឋមន្រ្តីថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC ដែលថៃ ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះផងដែរ ៕

Previous Post Next Post