ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជា ធ្វើយុទ្ធសាស្ត្រស្វែងរកមេដាយ គឺស្ថិតនៅក្នុងយុទ្ធសាស្ត្របច្ចេកទេស ប្រកបដោយសេចក្តីថ្លៃថ្នូរ

 


ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២--

ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើផែនការយុទ្ធសាស្ត្រដើម្បីជំរុញឱ្យមានមេដាយតាមសន្ទស្សន៍មេដាយ ដោយត្រូវធ្វើយ៉ាងណាឱ្យមានភាពស្មោះត្រង់ និងថ្លៃថ្នូរ ក្នុងការធ្វើការងារបច្ចេកទេស មិនមែនជាការរៀបចំដោយមិនគោរពបទបញ្ជាការប្រកួត និងគោលការណ៍យុត្តិធម៌ (Fair Play) នោះឡើយ ដោយធ្វើផែនការយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌបច្ចេកទេស និងបទបញ្ជាការប្រកួត។


នេះជាការអះអាងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិទាំងអស់ កាលពីល្ងាចថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២។


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែណែនាំចង្អុលបង្ហាញអំពីការត្រៀមលក្ខណៈទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំរៀងរាល់២ឆ្នាំម្តងជាលើកដំបូងនេះ ឱ្យទទួលបានដំណើរការល្អប្រសើរ និងជោគជ័យ ហើយទទួលបានកិត្តិយសសេចក្តីថ្លៃថ្នូរ កិត្យានុភាពជាតិក្នុងការរៀបចំ រួមទាំងការប្រកួតប្រជែងមេដាយផងដែរ។


ជាមួយគ្នានោះ ប្រតិបត្តិករកីឡារូបនេះក៏បានអះអាងថា រាល់ការធ្វើផែនការយុទ្ធសាស្ត្រមេដាយរបស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវបានធ្វើឡើងដោយភាពស្មោះត្រង់ដោយគោរពទៅតាមធម្មនុញ្ញស៊ីហ្គេម បទបញ្ជាការប្រកួត និងបច្ចេកទេសឱ្យបានល្អប្រសើរទៀតផង។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសា ក្នុងការដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ថ្នាក់ដឹកនាំ CAMSOC ជំរុញឱ្យខាងជំនាញនេះ មានគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង CAMSOC ទទួលបន្ទុកផ្នែកបច្ចេកទេស ត្រូវធ្វើកិច្ចការបច្ចេកទេសនេះ ជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីឱ្យមើលឃើញអំពីការវិវឌ្ឍនៅក្នុងផ្នែកបច្ចេកទេស និងការរៀបចំសហព័ន្ធជាតិ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

៣៩ប្រភេទកីឡា និងកីឡាសម្ដែង១ប្រភេទ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយវិញ្ញាសាប្រកួត (Events) ត្រូវបានកំណត់ជាង៥០០ ស្ថិតក្នុងចំណោមប្រភេទកីឡាទាំង៣៩ ត្រូវបានអង្គប្រជុំពិនិត្យ និងសម្រេចបានជាផ្លែផ្កា ដើម្បីត្រៀមដាក់ជូនសម្រេចក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ខាងមុខ នៅទីក្រុងបាងកក ប្រទេសថៃ។ «យើងនឹងបង្ហាញគេអំពីចំនួនវិញ្ញាសាជាង៥០០នេះ ស្មើនឹងមេដាយមាសជាង៥០០ដែរ ដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម ២០២៣»។


ពេលនេះកម្ពុជាបានពិនិត្យមើលលើគ្រប់ប្រភេទកីឡាទាំងអស់ ឱ្យមានភាពជាក់លាក់ នូវការកំណត់លើចំនួនវិញ្ញាសាតាមផែនការយុទ្ធសាស្ត្រ ឱ្យមានភាពច្បាស់លាស់អស់ហើយ សម្រាប់ប្រភេទកីឡារបស់ខ្លួន។ ដូច្នេះសហព័ន្ធកីឡាជាតិនានា មានយុទ្ធសាស្ត្រស្វែងរកឧត្តមភាព ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រ ក្នុងការស្វែងរកនូវជ័យលាភី


ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «នេះជាជោគជ័យមួយជំហានទៀត ក្នុងការរៀប ចំបច្ចេកទេស ដើម្បីសម្រួចឆ្ពោះទៅស្វែងរកឧត្តមភាព នៃស៊ីហ្គេម ២០២៣ ដោយមានការណែនាំបន្ថែមដល់សហព័ន្ធឱ្យយកចិត្តទុកដាក់ មើលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ។ ជំរុញខាងផ្នែកចិត្តសាស្ត្រ ជំរុញខាងផ្នែកការគាំទ្រ ជំរុញការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេកទេសឱ្យបានស្របគ្នា ព្រោះកីឡាករ កីឡាការិនី គឺជាតួឯកនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣»៕។

Previous Post Next Post