រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះបើកផ្លូវជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីបម្រើជាផលប្រយោជន៍សាធារណៈ និងជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕