ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេច​តេជោ បានសម្រេច​លុបចោល​នូវ​ការ​អនុ​ញ្ញតិ​ឲ្យ ដោះដូរ​ដី ដើម្បី​អភិ​វ​ឌ្ឈ នៅ​តំបន់​ជុំវិញ​សួន​ភ្នំ​តា​ម៉ៅ និង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​ឈូសឆាយ​ដាំ​ដើមឈើ​លើ​ដី​ដែល​បាន​ឈូស​ឆាយ​ឡើងវិញ​!


 (​ភ្នំពេញ​) ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ​២០២២ “​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!

​ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​សំណូមពរ​ជាច្រើន​មក​រាជរដ្ឋាភិបាល​ដើម្បី​រក្សា​ទុក​ព្រៃ​នៅក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ទោះបី​ក្រសួង​កសិកម្ម​បាន​ពន្យល់​ថា​សួនសត្វ​ភ្នំ​តា​ម៉ៅ​មិន​មាន​ប៉ះពាល់​ក៍ដោយ​។​

​ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​ចេញ​បញ្ជា​៖
១.​លុបចោល​ទាំងអស់​នូវ​រាល់​ការអនុញ្ញាត​ឱយ​ធ្វើការ​ដោះដូរ​និង​អភិវឌ្ឍ ។​
២.​រក្សា​ទុក​ដី​និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ជា​ដី​ដែល​ត្រូវ​ការពារ​និង​អភិរក្ស​ដោយ​ក្រសួង​កសិកម្ម ។​
៣.​ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ​ត្រូវ​បញ្ឈប់​សកម្មភាព​និង​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​លើ​ដី​ដែល​បាន​ឈូសឆាយ ។​

​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ផ្តល់យោបល់​ប្រកបដោយ​ការស្ថាបនា​៕”




Previous Post Next Post