ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិធីសម្ពោធ ឆ្លងប្រាសាទបក្សីចាំក្រុង នៅភូមិរកាកោង ឃុំកោកោងទី១ ស្រុកមុខកំពូល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមជាមួយលោក សេង ទូច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំរកាកោង១ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ពិធីសម្ពោធ ឆ្លងប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ) ស្ថិតនៅក្នុងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរស្រុកមុខកំពូលសិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូប។

ដោយមានសំណើរបស់គណៈកម្មការ ព្រះគ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានសម្រេចជួយសាងសង់ ប្រាសាទបក្សីចាំក្រុងថ្មីនេះ ជំនួសឱ្យប្រាសាទបក្សីចាំក្រុងចាស់ដែលស្រុតដីបាក់ច្រាំងធ្លាក់ចូលទៅក្នុងទឹកទន្លេ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលនូវសំណង់ប្រវត្តិសាស្រ្តដែលបង្កប់ដោយព្រលឹងវប្បធម៌ និងសាសនារបស់ជាតិខ្មែរ ដែលបាននិទានរឿងរ៉ាវអំពីបក្សីចាំក្រុង បន្តទៅមនុស្សគ្រប់ជំនាន់។ ប្រាសាទបក្សីចាំក្រុង ដែលសម្ពោធឆ្លងនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល និងជាសំណង់ប្រវត្តិសាស្ដ្រ ជាគរុភណ្ឌវត្ត បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ អភិរក្សវប្បធម៌ជាតិ និងក៏ជាទីកន្លែងគោរពសក្ការៈបូជាតាមជំនឿប្រពៃណីរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក និងប្រជាជនកម្ពុជាទាំងមូល។ប្រាសាទនេះ បានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានទំហំ ៥.៩៤៥ ម៉ែត្រ គុណនឹង ៥.៩៤៥ម៉ែត្រ កម្ពស់១៣.៦ម៉ែត្រ។

Previous Post Next Post