ភ្នំពេញ៖ នៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២២ នៅចំនុច ផ្លូវលំ ភូមិដំណាក់ ធំ ២ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ ។
ជនសង្ស័យ ឈ្មោះ ខែ តារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ និង ស្នាក់នៅ មិន ពិតប្រាកដ (មានផ្ទុកសារធាតុញៀន ) ។ ដោយ ឡែក បក្ខពួក ៣នាក់ទៀតដែលកំពុងគេចខ្លួន មាន ឈ្មោះ ទី១ ឡាង ភេទប្រុស អាយុ ២៦ឆ្នាំ ទី២ ឈ្មោះ ធា ភេទប្រុស អាយុ ១៧ឆ្នាំ ទី ៣ ឈ្មោះ គ័ង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នក ទាំង បី មុខ របរ និង ស្នាក់នៅមិនពិតប្រាកដដូចគ្នា ។
សមត្ថកិច្ច បានដកហូត វត្ថុ តាំង ក្រម៉ា ចំនួន ៧០០ក្រម៉ា ។
ចំនែកជន រងគ្រោះ ឈ្មោះ សៀង សារុន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ មេភូមិ ស្នាក់នៅ ផ្ទះ លេខ ៩៦៨ ផ្លូវ បេតុង ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
មុនឈាន ដល់ការឃាត់ខ្លួនជនសង្ស័យនេះ កាលពីយប់ថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២២ ជន រងគ្រោះ បានទិញ ក្រម៉ា ចំនួន ៧០០ក្រម៉ា ដេីម្បី ទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃមង្គលការចៅ ទុកក្នុងបន្ទប់ផ្ទះ ខាងក្រោម រួចហើយ រូបគាត់ បានទៅសំរាក នៅបន្ទប់ខាងមុខ លង់លក់ដូចសព្វដង លុះ លឹកដឹងខ្លួនពីដំណេក ក៍បានដេីរចូលទៅមេីល ក្នុងបន្ទប់ខាងក្រោយ ក៍ស្រាប់តែឃេីញ បន្ទប់ត្រូវបាន ជនសង្ស័យ ធ្វើ សកម្មភាពគាស់ ទម្លុះទម្លាយ ហើយ យក ក្រម៉ាទៅបាត់អស់តែម្ដង ហើយបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្ទឹងមានជ័យទី៣ ដេីម្បី អោយ សមត្ថកិច្ច ជួយ ស្រាវជ្រាវរក ជនសង្ស័យ ។
ជនសង្ស័យ បានសារភាពថា រូបគេ រួមទាំង បក្ខពួក ៣នាក់ទៀត បានធ្វើ សកម្មភាពគាស់ ទម្លុះទំលាយ យកក្រម៉ា របស់ ជនរងគ្រោះ ពិតប្រាកដមែន ក្រោយលួចបាន ជនសង្ស័យ បានយក ក្រម៉ានោះ ទៅផ្ញើ នៅអតតី ផ្ទះម៉ែក្មេកទេីប សមត្ថកិច្ច នាំ ជនសង្ស័យ ទៅយកក្រម៉ា របស់ជនរងគ្រោះ បានទាំងអស់មកវិញ។
ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ខ្លួនទៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនិតិវិធី ៕