តាកែវ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យដាំដេីមឈេីប្រណិតឡេីងវិញនៅលេីទីតាំងដែលបានឈូសឆាយលោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថានឹងយកកូនឈើប្រណិតទៅដាំនៅព្រឹកស្អែកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ ក្នុងនោះកូនឈេីបេង ចំនួន ១០០០ដេីម កូនឈេីធ្នង់ ចំនួន ១០០០ដេីម សរុប ២០០០ដេីម។ នេះបើយោងតាមហ្វេសបុកផ្លូវការរបស់លោកនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
ដោយឡែកនៅថ្ងៃទី ៩ ខែសីហា លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានអះអាងថានឹងជញ្ជួនកូនឈេីបេង និងធ្នង់ ចំនួន ៥០ ០០ដេីមបន្ថែមទៀត ហេីយនឹងអាចដឹកជញ្ជួនទៅជាបន្តបន្ទាប់ថែមទៀត ។ លោកថាបេីតាមការដឹងក្រៅផ្លូវការថាផ្ទៃដី ដែលឈូសឆាយអស់ចំនួនប្រមាណជា ៥០០ ហិកតា ។ ប្រសិនបេីដាំ៧ម៉ែត្រ x ៧ម៉ែត្រ = ២០៤ដេីម សរុបកូនឈេីដែលមានតម្រូវការទាំងអស់ប្រមាណជា ១០២.០០០ដេីម ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ លោកឧកញ៉ា និងលោកស្រី នឹងដឹកនាំក្រុមអ្នកបច្ចេកទេសបុគ្គលិកកម្មករផ្នែកកសិកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទៅចូលរួមចំណែកដាំដេីមឈេីឡេីងវិញនៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ។ លោកក៏បានប្រកាសដែរថា បើមានអ្នកចង់ចូលរួមចំណែកដាំដេីមឈេីឡេីងវិញលោកស្វាគមន៍ដោយក្តីសោមនស្សរីករាយជួបគ្នានៅភ្នំតាម៉ៅ៕