ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិ១ និងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២--



នៅព្រឹកថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០២២ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានចូលរួមធ្វើការបិទផ្សាយជាសាធា រណៈនូវឯកសារ ការវិនិច្ឆ័យជូនប្រជាពលរដ្ឋមានក្បាលដីចំនួន ៤៨៩ក្បាលដី ដែលស្ថិតនៅក្នុងភូមិ១ និងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតិភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត អភិ បាលរងស្រុក អធិការស្រុក អាវុធហត្ថស្រុក មេឃុំទូទាំងស្រុកស្ទឹងហាវ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។




លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានអំពាវ នាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិ១ និងភូមិ២ សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់ៗគ្នា ចៀសវាងការខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតទំហំ រឺប្រភេទទ្រព្យជាដើម និងត្រូវផ្សព្វ ផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិឃុំខាងលើមកពិនិត្យឲ្យបានគ្រប់ៗគ្នា។

លោកបន្តថាការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១ និងភូមិ២ នាពេលនេះគឺមានរយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃទី ១៥ ខែសីហាដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។





លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះជាការ កំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដីនិងអង្គ ភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុភេទ ទំហំដីនិង ប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ ព័ត៌មានអ្នកកាន់កាប់នឹងត្រូវបានបោះពុម្ភលើប័ណ្ណដូចគ្នា។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទ ផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅ ទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែន ដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ការបិទ ផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិត ជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹម ត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើឲ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។






ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្ករលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានរលូនជា មួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ៕

Previous Post Next Post