ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

នេះ​ជាការ​លើក​ឡាង​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោ…

នេះ​ជាការ​លើក​ឡាង​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​សិល្បៈ សិល្បករ សិល្បការិនី នៃ​សិល្បៈ​ទាំង ៧ ទម្រង់​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នេះ​។ ឯកឧត្តម បាន​ថ្លែងបន្តថា ជារួម តម្លៃ​របស់​សិល្បៈ​វប្បធម៌​មាន​ទិដ្ឋភាព ០៤ សំខាន់ៗ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​គឺ​៖ (១). សោភ័ណភាព ដែល​សំដៅលើ​ទឹក​ដៃ​គំនិត​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​សិល្បក​រ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើ​អត្ថន័យ​គុណធម៌ សីលធម៌ គតិ​ធម៌ និង​ឧ​ត្ត​ម​គតិ​ដែលមាន​មូលដ្ឋាន​ក្នុង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ (៣). ការបង្ហាញ ដែល​សំដៅលើ​ការបង្ហាញ​អត្តសញ្ញាណ​មួយ​ដែល​ពិតប្រាកដ និង​មាន​ប្រវត្តិ​សាវតារ​ត្រឹមត្រូវ (៤). ចំណង់​ចំណូលចិត្ត ដែល​សំដៅ​ទៅដល់​ការទាក់ទាញ​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​មហាជន​។ ឯកឧត្តម បាន​បន្តថា នៅក្នុង​របត់​សាកលភាវូបនីយកម្ម​ដូច​ពេលបច្ចុប្បន្ន តែងមាន​ការផ្សារភ្ជាប់​គ្នា និង​ការចែករំលែក​គ្នា​ទៅវិញទៅមក ដែល​ធ្វើឱ្យមាន​ទាំង​ការអភិរក្ស​វប្បធម៌ និង​ការអភិវឌ្ឍ​វប្បធម៌​។ ដូចនេះ យើង​មិនអាច​នៅ​ស្ងៀម​នឹងថ្កល់​នោះទេ គឺ​យើង​ត្រូវតែ​ធ្វើដំណើរ​ទៅមុខ​ស្រប​ជាមួយនឹង​ការវិវឌ្ឍ​នៃ​សង្គមជាតិ និង​ដោយ​ចាំបាច់​ត្រូវ​ថែរក្សា​ជានិច្ច​នូវ​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរ​ខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែល​យើង​ត្រូវ​បន្ត​ថែរក្សា​កុំឱ្យ​មានការ​បាត់បង់ ទោះបី​ស្ថិតនៅក្នុង​ការអភិវឌ្ឍ​យ៉ាងណាក៏ដោយ​។ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់ឱកាស និង​សិទ្ធ​សេរីភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ចំណេះដឹង និង​បទពិសោធន៍​តាមរយៈ​ការ​ចេញទៅ​សិក្សា​នៅ​បរទេស និង​ការ​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ប្រទេស​នានា​ជាច្រើន​លើ​សកលលោក ជាដើម​។ ជាមួយនេះ រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​កសាង​បរិស្ថាន​អនុគ្រោះ​ទាំងឡាយ ដែល​រួមទាំង​មូលដ្ឋាន​បទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ ដើម្បី​ធ្វើយ៉ាងណា​បង្កលក្ខណៈ និង​លើកទឹកចិត្ត​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន តាមរយៈ​ការធានា​នូវ​សិទ្ធិសេរីភាព​របស់​សិល្ប​ករ សិល្បការិនី​ក្នុងការ​ផលិត និង​បង្កើត​ច្នៃប្រឌិត​ស្នាដៃ​ថ្មីៗ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​រស់​រវើក​ប្រសើរឡើង​។ ក្នុង​ន័យ​នេះ កូន​ខ្មែរ​គ្រប់​ជំនាន់​តទៅ​មុខ មាន​តួនាទី និង​ភារកិច្ច​សំខាន់​ដើម្បី​បន្ត​ថែរក្សា និង​អភិរក្ស​កេរដំណែល​សិល្បៈ​វប្បធម៌​ពី​ដូនតា​យើង ហើយក៏​ត្រូវខិតខំ​រិះរក​ច្នៃប្រឌិត​អភិវឌ្ឍ​ស្នាដៃ​បន្ថែមទៀត​ឱ្យ​កានតែ​រីកចម្រើន​លូតលាស់​ឥតឈប់ឈរ​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី​ទាំងអស់​សម្រាប់​ការរៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ដ៏​មាន​អត្ថន័យ​នេះ និង​សូម​អរគុណ​ចំពោះ​វីរ​សិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លក​សិល្បករ សិល្បការិនី​បន្តវេន និង​តារា​សម្តែង​ទាំងអស់ ដែល​បាន​ខិតខំ​ថែរក្សា​អភិ​វ​ក្ស​កេរដំណែល​សិល្បៈ​វប្បធម៌​ខ្មែរ និង​បាន​បន្ត​អភិវឌ្ឍ​ស្នាដៃ​ឱ្យបាន​កាន់តែ​ខ្ពស់​ឡើង​ទៅមុខ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​កសាង​សង្គមជាតិ​មួយ​ដែល​ប្រកបដោយ​ភាពសុខដុមរមនា សុភមង្គល និង​សុខសន្តិភាព​៕ដោយ ភ្នំពេញ
Previous Post Next Post