លោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានសាទរដល់ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់ រហ័សរបស់ប្រទេសកម្ពុជា ។ លោកជំទាវ បានអះអាងបែបនេះ ក្នុងឱកាស ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក ។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានរលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រា លី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខ ក្នុងអំឡុងពេលបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ។ បន្ថែមពីនេះទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។ ជាការឆ្លើយតប លោកជំទាវ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើការថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួនក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀតដល់ប្រទេសកម្ពុជា។ ភាគីទាំងពីរ ក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឱ្យបានជាចាំបាច់៕